ថ្ងៃ អង្គារ ទី 19 ខែ មីនា ឆ្នាំ 2019
  • គណៈកម្មាធិការនាយក

    លោក អ៊ុំ សារិន
    លោក ខៀវ ភិរម្យ
    លោក ឈន ឡុងហេង
    លោក នេត្រ ភក្ត្រា
    លោក ញឹុម សុផល
    លោក កាន់ វិរៈ
    អ្នកស្រី គឹមពៅ សុតន្ទ

    សមាជិកស្ថាបនិកសមាគម
    (អាន​បន្ត / Read More…)

  • សមាគមកម្ពុជាការពារអ្នកកាសែត (Cambodia Association for Protection of Journalists)ជាសមាគមកាសែតតែមួយគត់នៅកម្ពុជាដែលជា សមាជិករបស់សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ (International Federation of Journalists)។ IFJ មានសមាជិក ៦០០ ០០០ នាក់នៅ ១៣១ ប្រទេសលើពិភពលោក៕

    What is CAPJ? The Cambodian Association for the Protection of Journalists (CAPJ) is a professional organization for Cambodian journalists who believe in freedom of the press and the rights of the society to obtain information and diverse opinion, and in journalistic professionalism and the welfare of journalists. CAPJ was founded on September 16th 2000 at a meeting of 30 journalists from 20 press organizations in Phnom Penh, Cambodia.

    (អាន​បន្ត / Read More…)

  • ដើម្បីក្លាយជាសមាជិកសមាគមកម្ពុជាការពារអ្នកកាសែត អ្នកសុំចូល​ត្រូវតែ​ជាអ្នកកាសែត ត្រូវដាក់ពាក្យសុំចូលមួយសន្លឹក មានប្រវត្តិរូបមួយសន្លឹក រូបថត ៣x៤ ចំនួន ២ សន្លឹក និង បង់ប្រាក់សុំចូលដំបូង ២ម៉ឺនរៀល។ពេលក្លាយជា​សមាជិក សមាគមហើយគោរព​តាមលក្ខន្តិកៈ​សមាគមនិង ត្រូវបង់ប្រាក់​វិភាគទានក្នុងមួយខែចំនួន ៤០០០ រៀល។ ព័ត៌មានបន្ថែម សុំទាក់ទង​តាមទូរស័ព្ទមកលេខ០១២៩៩៧០៥៤ឬផ្ញើរអ៊ីម៉ែល​umsarin@gmail.com ៕

  • អ្នកកាសែត​ល្បីៗ​មាន​ច្រើន​នាក់​និង​ច្រើន​ជំនាន់​។ យើង​នឹងធ្វើ​ការបែងចែក​តាម​ឆ្នាំ គឺ​មុន​ប្រទេស​បាន​ឯករាជ្យ​និង​ក្រោយ​ប្រទេស​បានទទួល​ឯករាជ្យ​ឆ្នាំ ១៩៥៣៕​

  • Media scholarship from The Asian Center for Journalism at the Ateneo de Manila University
    Manila: Are you a trainor or a teacher in high school or college journalism or photojournalism? Or do you simply want to learn more about this field from the veterans? Then here’s the course for you.

    “Photojournalism for Educators” is a five-day training workshop that will provide teachers the tools and experience to enable them to better teach photojournalism to high school and college students.

    The training workshop takes place at the Asian Center for Journalism classroom at the Ateneo de Manila University with award-winning journalists and photojournalists handling classes ranging from the fundamentals of photojournalism to writing news and captions to developing lesson plans.

    The workshop provides time for participants to engage in a hands-on experience of covering news, feature or documentary photography stories as well as editing photographs. Participants will also get the chance to have their work critiqued by professionals, and have them published on the ACFJ website.

    ACFJ will hold three batch05_Photographer04es of this course in April, May and June. The schedules are:

    Batch 1 – April 24 to 28

    Batch 2 – May 15 to 19

    Batch 3 – June 5 to 9

    For more details about fees, please call ACFJ office at 926-3253 or email us at acfj.soss@ateneo.edu

  • សេរីភាពសារព័ត៌មានជាគ្រឹះនៃលទ្ធិ ប្រជាធិបតេយ្យ៕

    image

  • PHNOM PENH: The Cambodia Association for Protection of Journalists (CAPJ) is full member of The International Federation of Journalists.

    • ច្បាប់សារព័ត៌មានឆ្នាំ​១៩៩៥
    • ( Media law 1995)
      https://www.wto.org/english/thewto_e/acc_e/khm_e/WTACCKHM3A3_LEG_36.pdf

    • ក្រមព្រហ្មទណ្ឌ ២០០៩
    • ( Penal code 2009)
      https://www.unodc.org/res/cld/document/khm/criminal_code_of_the_kingdom_of_cambodia_html/Cambodia_Criminal-Code-of-the-Kingdom-of-Cambodia-30-Nov-2009-Eng.pdf

    • ក្រមរដ្ឋប្បវេណី
    • ( civil code)
      Cybercrime Law ( draft)
      https://www.article19.org/data/files/medialibrary/37516/Draft-Law-On-CyberCrime_Englishv1.pdf

    • ច្បាប់សិទ្ធិទទួលព័ត៌មាន(មិនទាន់មាន)
    • ( Draft: Access to information law )
      https://www.article19.org/data/files/medialibrary/2739/11-09-20-Cambodia.pdf

    • ច្បាប់បោះឆ្នោត
    • ( Election law)
      http://necelect.org.kh/khmer/

  • ព័ត៌មាន​បច្ចុប្បន្នភាព

    (២០ មីនា ២០១៥)
    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចោទ​វិទ្យុ​បារាំង​អន្តរជាតិ​(RFI)​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​របាយការណ៍​ជម្លោះ​ដីធ្លី បង្ក​ការរាំងស្ទះ​ដល់​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេ​ស​ជាតិ​ ។​

    តាម​សេចក្តីបំភ្លឺ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់​លើកឡើងថា វិទ្យុ​បារាំង​អន្តរជាតិ​បាន​ផ្សាយ​អត្ថបទ​របស់​លោក ប៉ែន ប៊ុណ្ណា កាលពី​ថ្ងៃ​ទី​១៨ ខែ​មិនា ដែល​លើកឡើង​ថា ជម្លោះ​ដីធ្លី​នៅ​តែ​មាន​ចំនួន​ច្រើន​នោះជា​ព័ត៌មាន​មិន​ពិត ​។ សេចក្តីបំភ្លឺ​បន្តថា របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​លោក​ ប៉ែន ប៊ុណ្ណា ដកស្រង់​ចុះផ្សាយ​ក្នុង​អត្ថបទ​នោះជា​របាយការណ៍​មិន​ផ្លូវការ​ ។​ (អានបន្ត…)

    18 March 2015
    On 17-18 March 2015, the UN Human Rights Committee reviewed the 2nd report of Cambodia regarding its implementation of the International Covenant on Civil and Political Rights (ICCPR).
    Prior to the review, a group of national and international civil society organisations submitted their alternative reports to the Committee, while representatives of those organisations have also participated in formal and informal briefings with the Committee to highlight prevalent issues, provide updates and clarifications to its members.
    (អានបន្ត…)

    (១៥ មីនា ២០១៥) លោក សុខ សេរី ប្រធាន​ក្រុម​អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ី​អ​គ្នេ​យ៍ (SEA TV) អាយុ ៤៣ ឆ្នាំ បានទទួល​មរណភាព​ដោយ​ជម្ងឺ កាលពី​ព្រឹក​ថ្ងៃទី ១៥ មីនា ២០១៥​។​លោកសុខ​សេរី​ធ្លាប់​ធ្វើជា​អ្នកយកព័ត៌មាន​​វិទ្យុ​អាស៊ីសេរី តាំងពី​ឆ្នាំ​១៩៩៧ មកដល់​ឆ្នាំ ២០១៣​។ លោក សុខ​សេរី ធ្វើការ​ងារ​ជា​អ្នកកាសែត​តាំងពី​ឆ្នាំ ១៩៩៣ នៅ​អង្គភាព​មួយចំនួន ដូចជា កាសែត កាំបូ​ឌៀ​ថែម(Cambodia Time) កាសែត The Cambodia Daily ទីភ្នាក់ងារសារព័ត៌មាន​អាល្លឺម៉ង់ DPA វិទ្យុ​អាស៊ីសេរី និង ទូរទស្សន៍​អាស៊ី​អ​គ្នេ​យ៍​។ លោក សុខ​សេរី​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង និង ជា​កូនកំព្រា​ឱ​ពុក​តាំងពី​តូច​មក​៕​

    កាលពី​ថ្ងៃទី​១២ មីនាក្រសួង​រ៉ែ​និង​ថាមពល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ប្រតិកម្ម​តប​ទៅ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ។

    Ministry of Mines and Energy 12-03-2015 1

    (16-មីនា-2015)ប្រធានវិទ្យុសំបុកឃ្មុំ ឲ្យដឹងថា លោកនឹងផ្ដល់ប្រាក់ខែឲ្យបុគ្គលិកដែលធ្វើបាតុកម្មប្រឆាំងភាព យឺតយ៉ាវជុំវិញប្រាក់បៀវត្សដែលក្រុមអ្នកតវ៉ាចាត់ទុកថា ប្រធានក្រុមហ៊ុន មិនបានគោរពតាមច្បាប់ការងារ។ ការសន្យាបើកប្រាក់ខែនេះ គឺក្រោយពីភាគីជម្លោះស្រុះស្រួលគ្នាដើម្បីបញ្ចប់វិវាទនៅទីស្ដីការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី១៦ មីនា។
    (អានបន្ត…)

    (១១-មីនា-2015) នៅថ្ងៃទី ១១ មីនា ២០១៥ ក្រុមហ៊ុនអគ្គិសនីកម្ពុជាប្រតិកម្មចំពោះការ​ផ្សាយរបស់ កាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ។

    EDC reacts to PPP-4

    (8-មីនា-2015)អត្ថបទនិងរូបថតរបស់វេបសាយសិុន (CEN)
    ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​ខ្លួន ដែលមាន​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ទីប្រឹក្សា​ក្រសួង កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី ថ្ងៃអាទិត្យ ទី​៨​មីនា​នេះ​។ ក្នុង​កិច្ចប្រជុំ​នោះ អ្នកកាសែត ត្រូវបាន​គេ​ដេញចេញ​ក្រៅ​បន្ទប់​ប្រជុំ​។​

    ​ក្រុមអ្នកកាសែត​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​នោះ ត្រូវបាន​ក្រុមមន្ត្រី​របស់​សម្តេចក្រុមព្រះ ធ្វើការ​បណ្តេញ​ចេញមក​ខាងក្រៅ​បន្ទប់ ដោយ​មិនអោយ​យក​ព័ត៌មាន​នោះទេ​។ ដំបូង​ឡើយ អ្នកកាសែត ត្រូវបាន​គេ​ឲ្យ​ចូល​ថតរូប ថត​វិ​ដេ​អូ និង​ថត​សំឡេង​ជាធម្មតា​។

    ​ប៉ុន្តែ​ក្រោយមក​ក៏មាន​ការបណ្តេញ​អ្នកកាសែត​ចេញ​វិញ​។ ការបណ្តេញចេញ​នោះ បានធ្វើ​អោយក្រុមអ្នកកាសែត​នាំគ្នា ដើរ​ឈ្ងោក​មុខ ទាំង​កណ្តាល​អង្គប្រជុំ និង​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី ដែល​ចូលរួម បន្ទាប់ពី​លឺ​សំឡេង​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​សម្តេចក្រុមព្រះ បាន​បណ្តេញ​ក្រុមអ្នកកាសែត ឲ្យ​ចេញ​ក្រៅ​បន្ទប់​ប្រជុំ​៕

    អត្ថបទនិងរូបថត របស់វេបសាយ សិុន (CEN)
    ស្ទឹងត្រែង: រថយន្ត​ម៉ាក តូ​យូ​តា កា​មេ​រី (​បា​ឡែ​ន​) មួយគ្រឿង​របស់​អ្នកកាសែត​ម្នាក់ នៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវគេ​លួច​ដុត ខណៈ​ចត​ទុក​មុខផ្ទះ កាលពី​យប់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥​។​
    ​ ​បើតាម​សភាព​ជាក់ស្តែង​រថយន្ត​របស់​អ្ន​កាសែត ក្រោយពី​គេ​លួច​ដុត​ហើយ ពន្លត់​ទាន់ បាន​ទទួលរង​ការខូចខាត​អស់​មួយ​កំណាត់​ក្រោយ​។ នេះ​ជាហេតុ​ការណ៍​មួយ​ថ្មី​ទៀតហើយ បន្ទាប់ពី​អ្នកកាសែត​ម្នាក់ ក្នុង​ខេត្តក្រចេះ ត្រូវគេ​បាញ់សម្លាប់ កាលពី​ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រៃឈើ​។​
    ​ ​លោក​ចាន់ សុ​គីម អធិការនគរបាល​ស្រុក​ស្នួល បាន​ប្រាប់​អ្នកកាសែត​ថា បន្ទាប់ពី​មាន​ករណី​លួច​ដុត​រថយន្ត​របស់​អ្នកកាសែត​ម្នាក់ បាន​មួយថ្ងៃ ម្ចាស់​មក​ដាក់​បណ្តឹង​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ចារ​។ យោងតាម​បណ្តឹង​ដោយ​ម្ចាស់​ឈ្មោះ​វណ្ណ បូ​ផា អាយុ​៤៦​ឆ្នាំ ជា​ភ្នាក់ងារ​កាសែត​តា​ព្រហ្ម ប្រចាំ​នៅ​ស្រុក​ស្នួល​។​ (អានបន្ត…)

    (8-មីនា-2015)៖ អត្ថបទនិងរូបថតរបស់កាសែតអនឡាយ​ ហ្វ្រែសញូវ( Fresh News)៖
    សមត្ថកិច្ចខេត្តកណ្តាលបានឱ្យដឹងថា នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន បុរសម្នាក់ជា​​មន្រ្តី​នៅក្រសួងព័ត៌មាន(TVK) ដែលបានបន្លំប្រើប្រាស់ស្លាកលេខរថយន្ត និង ឯកសណ្ឋាននគរបាលក្លែងក្លាយ ។
    ការឃាត់ខ្លួននេះ បានធ្វើឡើង នៅចំណុចកំពង់សាឡាងអ្នលឿង ត្រើយខាងលិច ស្ថិតនៅក្នុង ភូមិកំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនល្មើស ឈ្មោះ អូន ភាព អាយុ៤៧ឆ្នាំ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជាអ្នកថតរូបនៅក្រសួងព័ត៌មាន ។ (អានបន្ត…)

    (៦-មីនា-២០១៥) រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញារីទ្ធ ថ្លែងថា ករណីតុលាការខេត្ត ព្រះវិហារ ចាប់និងឃុំ ខ្លួន អ្នកកាសែត២រូប នៅខេត្តព្រះវិហារ គឺទុកឲ្យតុលាការស៊ើបអង្កេតចុះ លោក មិនគាំទ្រអ្នកកាសែតរូបណា ដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈទេ។

    ឯកឧត្តមខៀវ កាញារីទ្ធ មានប្រសាសន៍កាលពីថ្ងៃទី ៤ មីនា ក្នុងឱកាសក្រសួងព័ត៌មាន ប្រារព្ធសន្និបាតបូកសរុបការងារឆ្នាំ២០១៤ និង លើកទិសដៅការងារឆ្នាំ​២០១៥ នៅក្រសួងព័ត៌មាន។
    ឯកឧត្តម មានប្រសាសន៍ថា អ្នកកាសែតក៏រស់នៅក្រោមច្បាប់ដែរ ហើយបើគាត់ធ្វើខុសវិជ្ជាជីវៈ នោះគឺជាកំហុសបុគ្គល។ (អានបន្ត…)