ស្តិតិកាសែតវិទ្យុទូរទស្សន៍ឆ្នាំ២០១៤
ចេញផ្សាយ​ ថ្ងៃទី 14 March, 2015   ម៉ោង 09:24

(14-មីនា-2015) របាយការណ៍បូកសរុបការងាររបស់ ក្រសួងព័ត៌មានឆ្នាំ​២០១៤ និងទិសដៅឆ្នាំ ២០១៥ បានឲ្យដឹងថា នៅក្នុងឆ្នាំ​២០១៤ កម្ពុជា មានវិទ្យុផ្សាយផ្ទាល់នៅភ្នំពេញចំនួន ៨០ អង្គភាព នៅខេត្តមាន ៩៥ អង្គភាព ទូរទស្សន៍ផ្សាយផ្ទាល់នៅភ្នំពេញមាន ១៧ អង្គភាពនៅខេត្តមាន ៧អង្គភាព ។ ចំណែកកាសែតជាតិមាន នៅភ្នំពេញ ៣៥៤ អង្គភាព នៅតាមខេត្តមាន ១០២ អង្គភាព ទស្សនាវដ្តីជាតិនៅភ្នំពេញមាន ២៣៣ អង្គភាព​និង នៅតាមខេត្តមាន ៧ អង្គភាព។ ចំពោះសមាគមកាសែតវិទ្យុនិងទូរទស្សន៍ នៅភ្នំពេញមាន ៣៣ អង្គភាព​នៅតាមខេត្តមាន ៥ អង្គភាព។ ការបោះពុម្ពផ្សាយវិញ មាន រោងពុម្ព ១២២ អង្គភាពនៅភ្នំពេញ៕