លោក សុខសេរី ទទួលមរណភាព
ចេញផ្សាយ​ ថ្ងៃទី 15 March, 2015   ម៉ោង 16:43

ភ្នំពេញ ថ្ងៃទី ១៥ មីនា ឆ្នាំ​២០១៥
​សមាជិក សមាគម​កម្ពុជា​ការពា​រ​អ្នកកាសែត មានការ​រន្ធត់ចិត្ត​ដោយបាន​ទទួលដំណឹង​ថា លោក សុខ សេរី ឈ្មោះ​ដើម តូ សេរី ជា​ប្រធាន​ក្រុម​ព័ត៌មាន​របស់ ស្ថានីយទូរទស្សន៍​អាស៊ី​អ​គ្នេ​យ៍ បានទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃទី ១៥ មីនា ដោយ​ជម្ងឺ​ព្យាធិ​។ លោក សុខ សេរី ជា​អ្នកកាសែត ដែល​បំពេញការងារ​នេះ ជា​យូរ​ឆ្នាំ​មកហើយ តាំងពី​ឆ្នាំ 1994 មក លោក ធ្លាប់​បម្រើ​ការងារ​នៅ​ស្ថាប័ន កាសែត​ជាតិ​និង​អន្តរជាតិ ជាច្រើន ដូចជា កាសែត ខាំ​បូ​ឌៀ​ថែម (Cambodia Time) ទីភ្នាក់ងារ​ព័ត៌មាន​អាល្លឺម៉ង់ DPA វិទ្យុ​អាស៊ីសេរី និង ចុងក្រោយ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អ​គ្ន​រយ៍ (SEA TV) ។​ការស្លាប់​បាត់​បង់ជីវិតរបស់លោក សុខសេរី គឺជា​ការបាត់បង់​ដ៍​ធំ​មួយ​របស់ អ្នកកាសែត​កម្ពុជា ដោយសារ​លោក សុខ សេរី ជា​អ្នកកាសែត មាន​វិជ្ជាជីវៈ និង មានបទពិសោធន៍​ច្រើន និង យូរ​ឆ្នាំ​។ សមាគម​កម្ពុជា​ការពា​រ​អ្នកកាសែត សូម​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​នេះ​ជាមួយ គ្រួសារ​លោក សុខ សេរី និង បន់ស្រន់​សុំ​ឲ្យ​វិញ្ញាណ​ក្ខ​ន័​លោក ទៅកាន់​សុគតិភព​៕​