រដ្ឋសភាប្រជុំ ពិភាក្សានិងអនុមតិច្បាប់ ទាក់ទងការបោះឆ្នោត
ចេញផ្សាយ​ ថ្ងៃទី 19 March, 2015   ម៉ោង 07:21

(១៩-មីនា-២០១៥) នៅថ្ងៃទី ១៩ មីនាឆ្នាំ ២០១៥ នេះ រដ្ឋសភាកម្ពុជា បានប្រជុំពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ពីរ ទាក់ទងការបោះឆ្នោត និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ទាំងស្រុងហើយ។ សង្គមស៊ីវិលបានចាត់ទុកថា ច្បាប់បោះឆ្នោតថ្មី អាក្រក់ជាង ច្បាប់បោះឆ្នោតមុនទៅទៀត។ ប៉ុន្តែអ្នកដឹកនាំ គណៈបក្សសង្គ្រោះជាតិបាន ទទូលយល់ព្រមថា គេទទួលយកកម្រិតនេះ សិនបើថ្ងៃក្រោយមានឱកាស ចាំកែសម្រួលតទៅទៀត៕