អ្នកកាសែតឃុបឃិតជាមួយ ចោរឆក់កាបូប
ចេញផ្សាយ​ ថ្ងៃទី 22 March, 2015   ម៉ោង 10:00

(២១-មីនា-2015) (អត្ថបទនិងរូបថតរបស់វេបសាយ  CEN)

អ្នកអាន ​ព័ត៌មាន​វិទ្យុ​កោះកុង​ម្នាក់ និង​បក្ខពួក​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ បន្ទាប់ពី​ធើ្វ​សកម្មភាព​ឆក់យក​កាបូប ពី​ស្រី្ត​ម្នាក់ ដែល​ធើ្វ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៤៨ ត្រង់ចំណុច​ស្ថានីយ​ចាក់​ប្រង​តេ​លា សិ្ថ​ត​ក្នង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​លោក ឡាយ ម៉េង​ឡាំង ប្រធានការិយាល័យ​ព្រម្ម​ទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​នគរបាល ខេត្តកោះកុង បាន​ប្រាប់ CEN ថា ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ សមត្ថកិច្ច​ប៉ូលិស​ខេត្ត បាន​សហការ​ជាមួយ​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ ចេញ​ប្រតិបត្តិការ បាន​ទាន់ពេល​លា ដោយ​សម្រេច​ឃាត់ខ្លួន បាន​ជនសង្ស័យ ចំនួន​ពីរ​នាក់ គឺ ១. ឈ្មោះ ចាន់ ភ​កី្ត អាយុ ២៨ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​២ សង្កាត់​ដងទង់ មុខងារ​ជា​អ្នកអាន​ព័ត៌មាន​វិទ្យុ​កោះកុង FM95 និង​បក្ខពួក​ម្នាក់ទៀត ឈ្មោះ ឌី វណ្ណឌី អាយុ ៣៤​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ​សិ្ថ​ត​ក្នង​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​

​លោក​បាន​រៀបរាប់​ឲ្យ​ ដឹងថា ជនសង្ស័យ​បាន​ធើ្វ​សកម្មភាព​ឆក់​កាបូបដៃ ពី​ស្រី្ត​ជា​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ចែ​ស្រី ក្នុងខណៈ​ពេលដែល​គាត់​វិល​ត្រលប់​មកពីផ្សារ ជិះ​ម៉ូតូ​សំដៅទៅ​ផ្ទះ ដែលមាន​ចម្ងាយ​ជិត ១​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ​។​

​លោក​បាន​ បន្តថា ក្រោយពី​ឆក់​កាបូប​បាន​ជនសង្ស័យ​ឈ្មោះ វណ្ណឌី បាន​ជិះ​ម៉ូតូ​គេច​មក​តាមផ្លូវ​វត្ត​ថី្ម ដើម្បី​យក​កាបូប ដែល​ឆក់​បាន​នោះ មក​ឲ្យ​ឈ្មោះ ភ​កី្ត ដែល​នៅ​រង់ចាំ​ម្តុំ​ផ្លូវ​រោងចក្រ​ធូប បន្ទាប់ពី​ប្រគល់​កាបូប​ឲ្យ​ឈ្មោះ​ភ​កី្ត ឈ្មោះ​វណ្ណឌី ក៏​ជិះ​ម៉ូតូ​គេច រួច​ណាត់​ទៅ​ចែក​លុយ​គ្នា នៅ​ម្តុំ​សាលារៀន ក្នុងភូមិ​៤ សង្កាត់​ដងទង់​។ ក្រោយពី​បានកំណត់​នូវ​មុខសញ្ញា​ច្បាស់លាស់ សមត្ថកិច្ច​យើង​ក៏បាន​ចាប់ខ្លួន​ឈ្មោះ ឌី វណ្ណឌី រួច​បន្ទាប់ពី​សាកសួរ ក៏​ឈានទៅ​ចាប់ខ្លួន ចាន់ ភ​កី្ត ម្នាក់​ថែមទៀត​។​

​ស្រី្ត​រងគ្រោះ បាន​ប្រាប់​ប៉ូលិស​ថា នៅក្នុង​កាបូប​របស់គាត់ ដែល​ចោរ​ឆក់យក​ទៅនោះ មាន​លុយ​ខ្មែរ​ដប់​ម៉ឺន​រៀល ចិញ្ចៀន​មួយ​វង់​ទម្ងន់​ពីរ​ជី ខ្សែក​មាស​ទម្ងន់​បី​ជី និង​ទូរស័ព្ទដៃ ម៉ាក​សាំ​ស៊ុ​ង​មួយគ្រឿង​៕