ក្លិបអ្នកកាសែតកម្ពុជា រៀបចំគណៈនាយកថ្មី
ចេញផ្សាយ​ ថ្ងៃទី 29 April, 2015   ម៉ោង 16:51

(២៩ មេសា ២០១៥) កាលពីថ្ងៃទី ២៨ មេសា ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានប្រជុំសមាជិកប្រមាណ១៥០ នាក់ រៀបចំបោះឆ្នោតរើស គណៈកម្មាធិការនាយកថ្មី មានចំនួន ៩ រូប។ នៅក្នុងការបោះឆ្នោតនោះ លោក បែន បូណា ជាប់ជាប្រធានក្លិប លោក ពុយ គា ជាប់ជាអគ្គលេខាធិការ និង លោក ឆាយ សុផល ជាប់ឆ្នោតជា នាយកប្រតិបត្តិ។ គណៈកម្មាធិការនាយកថ្មីនេះ មានអាណត្តិ ៣ ឆ្នាំ។ គណៈកម្មាធិការនាយកអាណត្តិថ្មីនេះ មិនមានស្រ្តីជាសមាជិកទេ ៕