អ្នករាយការណ៍ព័ត៌មាន វិទ្យុអាស៊ីសេរី ចាកចេញ៦នាក់
ចេញផ្សាយ​ ថ្ងៃទី 22 May, 2015   ម៉ោង 11:00

(២២ ឧសភា ២០១៥) អ្នករាយការណ៍ព័ត៌មានជំនាញ និង អ្នកគ្រប់គ្រងព័ត៌មាន វិទ្យុអាស៊ីសេរី ៦ នាក់ បានសម្រេចចិត្ត ចាកចេញ ឈប់ធ្វើការឲ្យ វិទ្យុអាស៊ីសេរី។ មនុស្សទាំង៦ នាក់នោះ រួមមាន លោក កែវ និមល ដែលធ្វើការនៅវិទ្យុអាស៊ីសេរី ១៨ ឆ្នាំមកហើយ លោក វោហា ជាតិ លោក ម៉ុម សូផុន លោក អានស៊ីថាវ លោក វណ្ណ វាចា និង លោកស្រី ទេព​ សុរ៉ាវី ។ វិទ្យុអាស៊ីសេរី ជាវិទ្យុបានថវិកាមកពី ព្រឹទ្ធសភា អាមេរិក ដើម្បីប្រើប្រាស់ចំណាយ។ អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី គឺ លោក សំ ប៉ូលី និង លោក ហួត វុធី ហៅ ជុន ចាន់បុត្រ ត្រូវបុគ្គលិកចាកចេញ ចាត់ទុកថា ជាមនុស្ស បក្ខពួកនិយម រំលោភសិទ្ធិមនុស្ស និង ចាត់ចែងការងារមិនបានត្រឹមត្រូវ៕