CAPJ កម្ពុជា និង NUJT របស់ ថៃសន្យាសហការគ្នានិងជួួយពង្រឹងគ្នាខាងវិស័យសារព័ត៌មាន
ចេញផ្សាយ​ ថ្ងៃទី 19 December, 2016   ម៉ោង 13:29

BANGKOK: សមាគមកម្ពុជាការពារអ្នកកាសែតហៅកាត់ថា(CAPJ) និងសហភាពអ្នកកាសែតជាតិថៃ NUJT (National Union of Journalists Thailand) កាលពីថ្ងៃ១៧ធ្នូ២០១៦បានជូបពិភាក្សាក្នុងស្មារតីសហការគ្នានិងសន្យាជួួយពង្រឹងគ្នាក្នុងនាមប្រទេសជិតខាងនិងកាន់សាសនាព្រះពុទ្ឋដូចក្នុងទិសដៅចូលរួមចំណែកកសាងសង្គមជាតិនិងអភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវ។ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានលើកឡើងពីស្ថានភាពអ្នកកាសែតរវាងប្រទេសទាំងពីរនិងច្បាប់នានាដែលរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ចេញអាចនឹងមានផលប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៃប្រទេសទាំងពីរ។
លោកសាមិតប្រធានNUJTបានអោយដឹងថាសមាគមន៍អ្នកកាសែតថៃទាំងអស់មានទីស្នាក់ការតែមួយដោយសារដីសាងសង់ការិយាល័យបានប្រទានដោយព្រះមហាក្សត្រថៃ។និងតាំងពីរបបយោធាឡើងកាន់អំណាចមកអ្នកកាសែតមានការលំបាក់ខ្លាំងដោយសារច្បាប់តឹងតែង៕