សមាគមកម្ពុជាការពារអ្នកកាសែត​(CAPJ) និង សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) រៀបចំវេទិកា ពិភាក្សា​ធ្វើ វិសោធនកម្ម ច្បាប់សារព័ត៌មាន ឆ្នាំ ១៩៩៥
ចេញផ្សាយ​ ថ្ងៃទី 26 March, 2017   ម៉ោង 17:29

សមាគមកម្ពុជាការពារអ្នកកាសែត ( capj)  បានការជួយ ឧ បត្ថម្ភ ពី សហព័ន្ធអ្នកកាសែតាអន្តរជាតិ ( IFJ) និង បានការទទួល   ការយល់ព្រម និង ការអនុញ្ញាត ពីក្រសួងព័ត៌មាន​( MOI) នឹងរៀបចំ ប្រជុំ វេទិកា ពិភាក្សា ប្រមូលយោបល់ ប្រមូលធាតុចូលមួយ នៅថ្ងៃ ព្រហស្បតិ៍ ទី ២៤ តុលាឆ្នាំ​២០១៩  រយៈពេលពេញមួយថ្ងៃ  នៅ ភោជនីយដ្ឋាន ទន្លេបាសាក់១ (ជិតផ្សារទួលទំពូង) ដោយមានការចូលរួម ពីសំណាក់  អ្នកកាសែត អ្នកច្បាប់ និង មានការអញ្ជើឋញ ចូលរួម ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ ជាគណៈអធិបតី មានមតិ ណែនាំ និង ផ្តល់ អនុសាសន៍ ទាក់ទង គម្រោង ធ្វើ វិសោធនកម្មច្បាប់ របបសារព័ត៌មានឆ្នាំ ១៩៩៥ ។ច្បាប់ របបសារព័ត៌មានរបស់ប្រទេស កម្ពុជា មាន អាយុកាល ២៤ ឆ្នាំ ( ១៩៩៥ ដល់ ២០១៩)មកហើយ ហើយពភពលោក បានរីកចម្រើន និង មានការវិវត្តន៍ ឈានទៅមុខ ដែលទាមទារឲ្យមានវិសោធនកម្ម ច្បាប់សារព័ត៌ កម្ពុជានេះ ឲ្យទាន់សម័យ និង ងាយអនុវត្តន៍ ក្នុងពេល ប្រទេសកម្ពុជា មានការរីកចំរើន និង កំពុងអភិវឌ្ឍន៍ទៅមុខ ជាលំដាប់។